បោះពុម្ព

ចៅសុក្រ ចៅសៅរ៍

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

     កាលពីព្រេងនាយមានមានបុរស២នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា ។ បួសយូរបន្តិច ក៏សឹកមកវិញ ហើយក៏នៅតែជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា "បើអ្នកណាក្រត្រូវ ជួយគ្នា " ហើយបុរសទាំងពីរ នាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃរៀងៗខ្លួន ។

     ចៅសុក្រ ទៅរកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធមានសហាយទៀតផង។ ចៅសុក្រ ដឹងថាប្រពន្ធ ចៅសៅរ៍ មានសហាយ​ ហើយក្រលំបាក​ដូច្នោះ  ក៏បបួលចៅសៅរ៍ ទៅរកស៊ី ហើយនិយាយថា " ត្រូវឯងតាមពាក្យអញ " ចៅសៅរ៍​ ក៏ព្រមតាម​ពាក្យចៅសុក្រ។

ចៅសុក្រ ក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើជាក្តារ មឈូសលក់ ។ ចៅសៅរ៍ តាមពាក្យ ចៅសុក្រ ក៏ព្រមទៅជាមួយគ្នា ។

បោះពុម្ព

បុរសជីក្តាម

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

មាន​បុរស​ប្ដី​ប្រពន្ធ​មាន​កូន​ប្រុស​មួយ កូន​នោះ​អាយុ​បាន ១២ ឆ្នាំ មាតា​ស្លាប់​នៅ​តែ​ឳពុក​ពោះម៉ាយ ។ ឳពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ ក្រោយ​មក​ឳពុក​អនិច្ច​កម្ម​ទៅ​ទៀត​កូន​នៅ​តែ​ម្នាក់​ឯង​រក្សា​ផ្ទះ​សម្បែង ។

ឳពុក ​ស្លាប់​ទៅ ៥ ថ្ងៃ​ក៏​មក​ពន្យល់​សប្ដិ​កូន​ថា "កូន​ឯង​ ក្រ​លំបាក​ណាស់ យើង​ជា​ឳពុក​គ្មាន​របរ​អ្វី​នឹង​ឲ្យ​ទេ ដូច្នេះ​ឲ្យ​កូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា នា​ទិស​ឥសាន​ផ្ទះ​យើង​យក​ទៅ លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក​ ថ្ងៃ​រះ​ឡើង​កាលណា ឲ្យ​កូន​ទៅ​ជីក​រាល់​ថ្ងៃ​កុំ​ខាន" ។

បោះពុម្ព

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា " យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? ។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ ។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា " នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន " ។

បោះពុម្ព

បុរសដណ្តឹងប្រពន្ធ

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់ ។ ម្តាយ​ឪពុក​គេថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង់​ត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។

គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ ។ បុរស​នោះ ខឹង​ណាស់​ទៅ​ប្តឹង​ចៅ​ក្រម ចៅ​ក្រម​ឲ្យទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំ​ជម្រះ ។ ចៅ​ក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា

បោះពុម្ព

សម្លាញ់ទាំងពីរ

និពន្ធ​ដោយ Malivan. Posted in រឿងនិទាន

កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំលាញ់នឹងគ្នា និយាយសន្យាគ្នាថា «កាលបើយើងមានប្រពន្ធហើយ អែងក្ដីអញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើង ចិញ្ចឹមគ្នាទៅ វិញទៅមក»។ សន្យាគ្នាហើយយូរបន្តិចទៅសំលាញ់ មួយមានប្រពន្ធគ្រប់លក្ខណ៍ សំលាញ់មួយទៀតមាន ប្រពន្ធខាតលក្ខណ៍។

បុរសដែលមានប្រពន្ធគ្រប់លក្ខណ៍នោះ ​វេលាយប់ចូលដំនេក និយាយគិត គ្នាប្ដី ប្រពន្ធថា «យើងរកស៊ីអីអោយមានឆាប់»។ ប្រពន្ធឆ្លើយថា “អ្នកចង់រកស៊ីអី រឺប្រើខ្ញុំអោយត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទទឹងទាស់ចិត្តអ្នកទេ»។

រឿងនិទានផ្សេងៗទៀត...